body

ក្រុមហ៊ុន​ Apple បាន​ចេញ​ផ្សាយ​ពី​បញ្ជី​នៃ​ផលិតផល​ដែល​ចាត់​ទុក​ថា​ហួស​សម័យ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។បញ្ជី​នៃ​ផលិតផល​នោះ​រួម​មាន​ ប្រភេទ​កុំព្យូទ័រ​ Macs, iPod Touch ជំនាន់​ទី​មួយ រួម​ជា​មួយ​នឹង​ឧបករណ៍​ Beats មួយ​ចំនួន​ផ្សេង​ទៀត ដែល​​នឹង​​មិន​ទទួល​បាន​សេវាកម្ម​ជួសជុល​ពី​ក្រុមហ៊ុន​ Apple ដោយ​ផ្ទាល់​ទៀត​ឡើយ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ផលិតផល​ដែល​នឹង​ហួសសម័យ​នៅ​ខែ​ធ្នូ​ខាង​មុខ​៖

-iMac (២១,៥​អ៊ីញ, ចុង​ឆ្នាំ​ ២០០៩)
-iMac (២៧​អ៊ីញ​, ចុង​ឆ្នាំ​ ២០០៩)
-MacBook Air (ពាក់​កណ្ដាល​ឆ្នាំ​២០០៩)
-Mac Pro (ដើម​ឆ្នាំ​ ២០០៩)
-MacBook (១៣​អ៊ីញ, ដើម​ឆ្នាំ​២០០៨)
-MacBook Pro (១៥​អ៊ីញ, ដើម​ឆ្នាំ​២០០៩)
-Apple Cinema Display (២៣​អ៊ីញ, ដើម​ឆ្នាំ​២០០៧)
-Time Capsule 802.11n (ជំនាន់​ទី​មួយ)
-iPod touch (ជំនាន់​ទី​មួយ)
-iBeats
-Beatbox
-Beatbox Portable (ជំនាន់​ទី​មួយ)
-Wireless (ជំនាន់​ទី​មួយ)
-Diddybeats
-Heartbeats (ជំនាន់​ទី​មួយ)

គួរ​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ត​ទៅ​ ផលិតផល​ទាំង​នេះ​នឹង​មិន​​ទទួល​បាន​ការ​ជួសជុល​ពី​ក្រុមហ៊ុន​ Apple ឬ​អ្នក​លក់​រាយ​ស្រប​ច្បាប់​នោះ​ទេ។ ប្រសិន​បើ​អ្នក​ប្រើប្រាស់​ផលិតផល​ទាំង​នោះ​​ជួប​ប្រទះ​បញ្ហា​អ្វី គឺ​មាន​តែ​ជួសជុល​វា​ដោយ​ខ្លួន​ឯង​ ឬ​យក​ទៅ​ហាង​ជួសជុល​ណា​មួយ​តែ​ប៉ុណ្ណោះ៕

----------------------------
Hang Meas 521ព្រាប សុវត្ថិ  1. Kdam Srae - 2. Klouy Snea Somrok Cheam  - 3. Orb Klouy Jam Snea 4. Oun Tov Jos Tov Oy Chngay - download5. Ter Pon Marn Tngai Terb Ach Plech Mnus Mneak  - download6. Jis Domrey Tam Rok Srey Kmav - download7. Prom Tver Jea Mnus La Ngong - download8. Ber Min Call Kron Tae Ci Nhoo - download

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​មាន​ចំណាត់​ថ្នាក់ FIFA ខ្សោយ​ជាង​គេ​នៅ​អាស៊ាន​ប្រ៊ុយណេ ម៉ោង ៦:៣០​នាទី​ល្ងាច​​នេះ ដើម្បី​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​បន្ត​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី ​ជុំ​ទី​២ ជើង​ទី​២ ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ទទួល​ក្រុម​ខ្លាំង​ជប៉ុន។ ការ​ប្រកួត​នេះ ក៏​មាន​ផ្សាយ​​ផ្ទាល់​ដោយ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ BTV ផង​ដែរ។


ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង បន្ទាប់​ពី​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង Lee Tae Hoon កោះ​ហៅ​កីឡាករ ៣៣​នាក់​ពី​ក្លិប​ចំនួន៦ ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ និង​ការ​ប្រកួត​ជម្រុះ​នា​ពេល​ខាង​មុខ។ កីឡាករ​ទាំង ៣៣​រូប​នោះ​មាន មក​ពី​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​​មាន​៥​នាក់ ​ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​៨​នាក់​ ​ក្រុម​ស្វាយរៀង​មាន​៨​នាក់​ បឹងកេត​អង្គរ​​មាន​៦​នាក់​ ភ្នំ​ពេញ​ក្រោន​មាន​៤​នាក់​ និង​ណាហ្គាវើល​៣​នាក់។

យ៉ាង​ណា​ក្ដី ការ​ហ្វឹកហាត់​នៅ​ទី​លាន​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្ត​តាកែវ មិន​បាន​ជុំ​គ្នា​ទាំង​អស់​ឡើយ ដោយសារ​សមាជិក​ក្រុម​បឹងកេតអង្គរ ជាប់​បេសកកម្ម​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជើង​ឯក​ឡាវ ក្នុង​ពាន​រង្វាន់ Toyota Mekong Club Championship 2015។ កីឡាករ​ក្រុម​ជម្រើសជាតិ ដែល​កំពុង​លេង​ឲ្យ​ក្លិប​បឹងកេត​អង្គរ​ទាំង ៦​រូប ទើប​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និង​ហ្វឹក​ហាត់​ជុំ​គ្នា​នៅ​ព្រឹក​នេះ។

៥​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​ចុង​ក្រោយ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ និង​ស្មើ​ឡើយ។ បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​កើត​ឡើង​នៅ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ខែ​កញ្ញា ដែល​ពេល​នោះ​ចាញ់​ក្រុម​ស៊ីរី ៦-០ និង​លើក​ចុង​ក្រោយ​ចាញ់​ក្រុម​សិង្ហបុរី​នៅ​ក្រៅ​ទឹក​ដី​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី។

ចំណែក​ក្រុម​ប្រ៊ុយណេ​វិញ បាន​សម្រាក​ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​តាំង​ពី​ខែ​មិថុនា​មក បន្ទាប់​ពី​ជំនួប​មិត្តភាព​លើក​ចុង​ក្រោយ​ចាញ់​ក្រុម​សិង្ហបុរី ៥-១។ ក្រុម​បាល់ទាត់​ដែល​មាន​ចំណាត់​ថ្នាក់​អន់​ជាង​គេ​នៅ​អាស៊ាន​នេះ មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ នៅ​​តំបន់​អាស៊ី ជុំ​ទី១ ឡើយ បន្ទាប់​ពី​សរុប​លទ្ធផល ២​ជើង​ចាញ់​ក្រុម​​តៃវ៉ាន់ ២-១។ ៥​ប្រកួត​​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​ធ្លាប់​ឈ្នះ​តែ​ម្ដង​គត់ គឺ​ឈ្នះ​នៅ​ទឹក​ដី​តៃវ៉ាន់ ១-០។ ​​​​​​​


ចាប់​ពី​ឆ្នាំ​២០០៨ មក ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ៣​លើក ដែល​ក្នុង​នោះ​កម្ពុជា ឈ្នះ២ ចាញ់១។ កាល​​ឆ្នាំ​២០០៨ កម្ពុជា​ក្នុង​នាម​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្រុម​ប្រ៊ុយណេ ២-១ នៃ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup។ ចូល​ដល់​ឆ្នាំ២០១២ កម្ពុជា​បាន​ទទួល​ប្រ៊ុយណេ​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​ចាញ់​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ២-៣។ ជំនួប​លើក​ចុង​ក្រោយ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ដដែល និង​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០។

-----------------------------------------------------
៣,០០០ សំបុត្រសម្រាប់ចែកជូនដោយឥតគិតថ្លៃដល់អ្នកដែលគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាយើង! នេះជាកិត្តិយសធំបំផុតដែលក្រុមហ៊ុន Toyota Cambodia បានជ្រើសរើសក្រុមហ៊ុនវេបសាយបាល់ទាត់ We Are Football ជាដៃគូរចែកចាយសំបុត្រការប្រកួតពានរង្វាន់ Toyota Mekong Club Championship ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅឯពហុកីឡដ្ឋានជាតិ ជាមួយក្លិប Yangon United Football Club មកពីប្រទេសមីយ៉ាន់ម៉ា។ កំុភ្លេចតាមដានជាមួយពួកយើងដើម្បីទទួលបានសំបុត្រឥតគិតថ្លៃនេះ!