Contact Us

US


send email


Page Facebook


៣,០០០ សំបុត្រសម្រាប់ចែកជូនដោយឥតគិតថ្លៃដល់អ្នកដែលគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាយើង! នេះជាកិត្តិយសធំបំផុតដែលក្រុមហ៊ុន Toyota Cambodia បានជ្រើសរើសក្រុមហ៊ុនវេបសាយបាល់ទាត់ We Are Football ជាដៃគូរចែកចាយសំបុត្រការប្រកួតពានរង្វាន់ Toyota Mekong Club Championship ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅឯពហុកីឡដ្ឋានជាតិ ជាមួយក្លិប Yangon United Football Club មកពីប្រទេសមីយ៉ាន់ម៉ា។ កំុភ្លេចតាមដានជាមួយពួកយើងដើម្បីទទួលបានសំបុត្រឥតគិតថ្លៃនេះ!


---------------------

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បានលត់​​​ក្រុម​​​ប្រ៊ុយណេ​​ដោយ​លទ្ធផល ៦-១ សម្រាប់​ការ​​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​បន្ត​យុទ្ធនាការ​ជម្រុះ​បាល់ទាត់ ​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី ​ជុំ​ទី​២ ជើង​ទី​២ ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ទទួល​ក្រុម​ខ្លាំង​ជប៉ុន។ការ​ប្រកួត​នៅ​តង់​ទី​១​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​នាំ​មុខ​ក្រុម​ភ្ញៀវ​ដោយ​លទ្ធផល​៣-១។ ចាប់​ផ្តើម​ការ​ប្រកួត​ម្ចាស់​ផ្ទះ​បាន​គ្រប់​គ្រង​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ភ្ញៀវ​បាន។ ផ្ទុយ​ទៅ​វិញ​ប្រ៊ុយណេ​បាន​ទម្លាយ​សំណាញ់​កម្ពុជា​មុន​នៅ​នាទី​ទី​១២​ដោយ​កីឡាករ​ Bin Ali Rahman។

បន្ទាប់​ពី​ក្រុម​ភ្ញៀវ​នាំមុខ​១​-០ ក្រុម​កម្ពុជា​បាន​ព្យាយាម​សម្រុក​ និង​អាច​ទម្លាយ​សំណាញ់​ទី​របស់​ប្រ៊ុយណេ​រហូត​៣​គ្រាប់​ដោយ ប្រាក់ មុន្នីឧត្តម​ ២​គ្រាប់​ នៅ​នាទី​ទី២០ និង​៤០) និង​សមាជិក​មក​ពី​ភ្នំពេញ​ក្រោន វ៉ា សុខថន រក​បាន​១​គ្រាប់​នាទី​ទី​៣០។
 ចំណែក​ការប្រកួត​នៅ​តង់​ទី២ កម្ពុជា​បាន​បន្ថែម​គ្រាប់​​បាល់​៣​គ្រាប់​ទៀត​ដោយ​តារា​ឆ្នើម​មក​ពី​ភ្នំពេញ​ក្រោន កែវ សុខផេង នៅ​នាទី​ទី​៥៤ និង​៦១ ខណៈ ស៊ើយ វិសាល តែត​ចូល​គ្រាប់​ទី​៦​នៅ​នាទី​៩០។ ចប់​ការ​ប្រកួត​កម្ពុជា​ឈ្នះ​ប៊្រុយណេ​ដោយ​លទ្ធផល​ចាស់​ដៃ ៦-១។